The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

ក្រុមហ៊ុន​ MJQE​ ចុះ​ MoU​ ជាមួយ​ ICES​ លំដាប់​អន្តរជាតិ​ ដើម្បីបញ្ជូន​សិស្សកម្ពុជា​​ទៅ​សិក្សា៥៥​ ប្រទេសនៅលើពិភពលោក​…

ហង្ស ពណ្ណរាយ ដោយ៖ ហង្ស ពណ្ណរាយ
November 6, 2019
ប្រភេទ៖ MJQE
753
ចែករំលែក
494
ទស្សនា

នៅ​ថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ (MJQE​) ដែល​មាន​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ បាន​ចុះ​អនុស្សារ​ណៈ​យោគយល់​ (MoU​) ជាមួយនឹង​ International​ Cultural​ Exchange​ Services​ (ICES​) ដើម្បី​បញ្ចូន​សិស្ស​នៅ​កម្ពុជា​ បន្ត​ការសិក្សា​នៅ៥៥ប្រទេស​ នៅ​លើ​ពិភពលោក​ ព្រមទាំង​លើកកម្ពស់​វិស័យ​អប់រំ​ និង​ផ្លាស់ប្ដូរ​នូវ​បទ​ពិសោធ​របស់​សិស្សានុសិស្ស​ក្នុង​តំបន់​ ទៅកាន់​ពិភពលោក​។

បើ​តាម​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ បាន​មានប្រសាសន៍​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​អនុស្សារ​ណៈ​យោគយល់​នេះ​ ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស​កម្ពុជា​ចាប់ពី​ថ្នាក់​ទី១០​ ដល់​ថ្នាក់​ទី១១​ បាន​ចូលរួម​ផ្លាស់ប្ដូរ​បទ​ពិសោធ​ ការសិក្សា​ និង​វប្បធម៌​ អារ្យធម៌​ ទៅកាន់​សហរដ្ឋអាមេរិក​ ប្រទេស​អង់គ្លេស​ អូ​ស្ដ្រា​លី​ កាណាដា​ ជប៉ុន​ អ៊ីតាលី​ បារាំង​ អាល្លឺម៉ង់​ ហូ​ឡង់​ ថៃ​ និង​ប្រទេស​ជាច្រើន​ទៀត​។

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ បញ្ជាក់​ថា​ ក្នុង​ឱកាស​បើក​ដំណើ​ការ​នេះ​ ក្រុមហ៊ុន​របស់​លោក​ នឹង​ផ្ដល់​អាហារូបករណ៍១០០​% ដល់​សិស្សានុសិស្ស១នាក់​ ដើម្បី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ ចំនួន​ពេញ១ឆ្នាំ​។ លើស​ពីនេះ​ ម្ចាស់​ក្រុមហ៊ុន​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ​ បន្ថែម​ថា​ ក្រៅពី​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ លោក​ឧកញ៉ា​ក៏បាន​ផ្ដល់​ឱកាស​ដល់​គណៈកម្មការ​នៅក្នុង​ក្រុមហ៊ុន​របស់​លោក​បាន​ទៅ​សិក្សា​ឈ្វេងយល់​ពី​ប្រទេស​បារាំង​ និង​ប្រទេស​អង់គ្លេស​រយៈពេល២សប្ដាហ៍​ផង​ដែរ​។

ក្រៅពី​នេះ​ លោក​ឧកញ៉ា​ សង្កត់ធ្ងន់​ថា​ ICES​ កម្ពុជា​ ជា​ភ្នាក់ងារ​ផ្លាស់ប្ដូរ​កម្មវិធី​សិក្សា​សម្រាប់​សិស្ស​វិទ្យាល័យ​រយៈពេល​ពេញ១ឆ្នាំ​ ទៅកាន់​សហរដ្ឋអាមេរិក​ ចក្រភព​អង់គ្លេស​ អ៊ឺ​រ៉ុប​ អាស៊ី​ អាមេរិក​ឡា​ទិន​ អូស្ត្រាលី​ អូ​សេ​អា​នី​ និង​អង់តាក់ទិក​។

ទាក់ទិន​នឹង​បញ្ហា​នេះ​ អគ្គនាយក​ ICES​ ប្រចាំ​ប្រទេស​ថៃ​ លោក​ Sangkarn​ AMSAMANG​ បានឱ្យ​អ្នកសារព័ត៌មាន​ដឹង​ថា​ បច្ចុប្បន្ន​នេះ ICES​ មាន​ទីស្នាក់ការ​ទាំងអស់​ចំនួន៥៥ប្រទេស​ នៅ​ទូទាំង​ពិភពលោក​។ អ្វី​ដែល​ពិសេស​នោះ​ លោក​ថា​ ICES​ បាន​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​ដំបូង​គេ​បង្អស់​ជូន​ដល់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ សម្រាប់​ប្រចាំ​កម្ពុជា​។

អគ្គនាយក​ ICES​ បញ្ជាក់​ថា​ ICES​ កម្ពុជា​ បាន​សហការ​ជាមួយ​ ICES​ ប្រទេស​ថៃ​ ក៏បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​បោះជំរំ​ កម្មវិធី​សិក្សា​រយៈពេល​ខ្លី​ និង​ដំណើរ​ទស្សនកិច្ច​សិក្សា​ថែមទៀត​ផង​។ ក្នុង​នោះ​មានដំណើរ​ទស្សនកិច្ច​សិក្សា​ដូចជា​ អាមេរិក​ អង់គ្លេស​ អ៊ឺ​រ៉ុប់​ ញូ​វហ្សេ​ឡែន​ អូ​ស្ដ្រា​លី​ ជប៉ុន​ និង​ប្រទេស​សង្ហ​បុរី​ ជាដើម​។

បើ​តាម​លោក​ ឡាយ​ សុភា​ ប្រធាន​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ បានឱ្យ​ដឹង​ថា​ International​ Cultural​ Exchange​ Services​ (ICES​) កំពុង​ទទួល​បានការ​គាំទ្រ​ និង​ល្បីល្បាញ​ ពី​បណ្ដា​សិស្សានុសិស្ស​ និង​អាណាព្យាបាល​សិស្ស​ជាច្រើន​ទាំង​ក្នុង​សហ​គម​ន៍​អ៊ឺ​រ៉ុប​ តំបន់​អាស៊ី​ និង​បណ្ដា​ប្រទេស​ជាច្រើន​។

លោក​បន្ត​ថា​ International​ Cultural​ Exchange​ Services​ (ICES​) ចាប់ផ្ដើម​ទទួល​ចុះឈ្មោះ​សិស្ស​ទូទៅ​នៅ​កម្ពុជា​ នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​ឆ្នាំ២០១៩​ ខាងមុខនេះ​ ដែល​មាន​ទីស្នាក់ការ​កណ្ដាល​ស្ថិតនៅ​អគារ​លេខ២៥​ វិថី៤០២​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​។

សូមជម្រាប​ថា​ International​ Cultural​ Exchange​ Services​ (ICES​) ជា​សេវាកម្ម​ផ្លាស់ប្ដូរ​ការសិក្សា​អន្តរជាតិ​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩១​ នៅក្នុង​សហរដ្ឋអាមេរិក​ និង​មានការ​ទទួលស្គាល់​លំដាប់​អន្តរជាតិ​ ក្នុង​ការផ្លាស់ប្ដូរ​បទ​ពិសោធ​របស់​សិស្សានុសិស្ស​នៅ​លើ​សាកលលោក​ ដើម្បី​ជំរុញ​ការយល់​ដឹង​វប្បធម៌​អន្តរជាតិ​ ដល់​គ្រួសារ​ជុំវិញ​ពិភពលោក​។ នេះ​បើ​តាម​ការ​អះអាង​ដោយ​លោក​ Sangkarn​ AMSAMANG​ អគ្គនាយក​ ICES​ ប្រចាំ​ប្រទេស​ថៃ​៕


ថតដោយ៖ វ៉ង់ វណ្ណលីដា

អត្ថបទមុន

ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​សេវា​សង្គ្រោះ​បន្ទាន់​ដោយ​ឥតគិតថ្លៃ​ក្នុង​​ពិធីបុណ្យ​អុំទូក​

អត្ថបទបន្ទាប់

ឈ្វេងយល់​ពី​ប្រវត្តិ​ខ្លះ​ៗនៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

អត្ថបទបន្ទាប់

ឈ្វេងយល់​ពី​ប្រវត្តិ​ខ្លះ​ៗនៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

ខួប១៦ឆ្នាំ​ នៃ​ការ​ដាក់បញ្ចូល​របាំ​ព្រះរាជទ្រព្យ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

អត្ថបទថ្មីៗ

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​

January 20, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

January 19, 2021

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

January 18, 2021

ឧកញ៉ា គួច ម៉េងលី៖ បើហូបម្ហូបក្នុងពិធីមង្គលការនៅសល់ គួរកុំបោះចោល

January 12, 2021

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

January 20, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com