The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

សិស្សឆ្នើម​ ​AIS​ ​ពីររូប បាន​អាហារូបករណ៍​អាស៊ាន​ ​២០២០​ ​ទៅរៀននៅ​សិង្ហបុរី​

តន វិបុល ដោយ៖ តន វិបុល
October 26, 2019
ប្រភេទ៖ AIS
1.1k
ចែករំលែក
623
ទស្សនា

សិស្សឆ្នើម​ សាលរៀន អន្តរទ្វីប អាមេរិកាំង ​ចំនួនពីររូប ​ម្នាក់ឈ្មោះ ​យុវតី​ ​ម៉ាក់​ ​ហេង​គង្គា​រ​ មាន​​​អាយុ១៦​ ជា​អតីត​បេក្ខជន​ជ័យលាភី​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​ផ្នែក​រូបវិទ្យា​ ​កម្រិតមធ្យម​សិក្សា​បឋមភូមិ​ ​និង​ម្នាក់ទៀតឈ្មោះ ជៀប​ ​ជា​លី​នដា ​ទទួល​បាន​អាហារូបករណ៍​អាស៊ាន​ឆ្នាំ២០២០​ ​បន្ដ​ការសិក្សា​នៅ​ប្រទេស​សិង្ហបុរី​ ​រយៈពេល៤ឆ្នាំ​។​

​ការ​ទទួល​បាន​អាហារូបករណ៍​នេះ​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បន្ទាប់ពី​បេក្ខ​ជន២៣រូប​ ​បាន​ដាក់ពាក្យ​ប្រឡង​លើ​ផ្នែក​វិជ្ជា​គណិតវិទ្យា​ ​ភាសាអង់គ្លេស​ ​និង​ចំណេះ​ទូទៅ​ ​ហើយ​ក្នុងចំណោម​នោះ​មានតែ​យុវតី៣នាក់​ប៉ុណ្ណោះ​ ​ដែល​ជាប់​បាន​អាហារូបករណ៍​នេះ​។​

​នេះ​មិនមែន​ជា​លោក​ទី១​ ​នោះ​ទេ​ ​ដែល​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បើកឱកាស​ឱ្យ​សិស្ស​បាន​ចូលរួម​ប្រឡង​សិស្ស​ពូកែ​នានា​ទូទាំង​ក្នុង​ ​និង​នៅ​ក្រៅប្រទេស​។​
​
​ឯកអគ្គ​រដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ ​Michael​ ​Tan​ ​បាន​លើកឡើង​ថា​ ​អាហារូបករណ៍​អាស៊ាន​ត្រូវ​បាន​ប្រគល់​ឱ្យ​បេក្ខជន​ដោយ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​យ៉ាង​តឹងតែង​និង​ច្បាស់លាស់​ ​ហើយ​ត្រូវ​បាន​វាស់​ស្ទង់​ដោយ​លទ្ធផល​នៃ​ការសិក្សា​របស់​បេក្ខជន​អាស៊ាន​នៅក្នុង​ឆ្នាំ​សិក្សា​នេះ​។​
​
​លោក​បញ្ជាក់​ថា​ ​សិង្ហបុរី​បាន​ប្តេជ្ញា​ចិត្តនឹង​បន្ត​ភាពជា​ដៃគូ​របស់​ខ្លួន​ជាមួយនឹង​កម្ពុជា​លើ​ការ​កសាង​សមត្ថភាព​ ​ជាពិសេស​ការ​កសាង​ធនធានមនុស្ស​និង​វិស័យ​អប់រំ​។​

​លោក​បន្ថែម​ថា​ ​“​អាហារូបករណ៍​អាស៊ាន​គឺ​គន្លឹះ​មួយ​សម្រាប់​ឈាន​ទៅ​រក​ឱកាស​នៃ​ភាព​ជោគជ័យ​ ​ហើយ​ការសិក្សា​របស់​បេក្ខជន​នា​ពេល​អនាគត​ ​នឹង​ពិតជា​មាន​ឧបសគ្គ​ច្រើន​ ​ដែល​តម្រូវ​ឱ្យ​បេក្ខជន​ត្រូវតែ​ខិតខំ​រៀនសូត្រ​ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​សិស្ស​ពូ​កែៗ​ ​នៅ​ក្នុង​​ថ្នាក់​ ​របស់​ពួកគេ​ ​ក៏​ដូច​នៅក្នុង​ជំនាន់​ជាមួយ​ពួកគេ​ផ្ទាល់​”​។​

​លោក​ ​យក់​ ​ង៉ុយ​ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​លើកឡើង​ថា​ ​ការ​ជាប់​ជ័យលាភី​អាហារូបករណ៍​អាស៊ាន​ ​ឆ្នាំ២០២០​ ​ទៅ​សិក្សា​នៅ​សិង្ហបុរី​ ​របស់​យុវតី​កម្ពុជា​ទាំង​៣រូប​នេះ​ ​គឺជា​ការសិក្សា​មួយ​ឆ្លើយតប​នឹង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម៤.០​ ​ឬ​ការ​សិក្សា​​សម័យ​ទំនើប​ជឿនលឿន​។​ ​លោក​ ​យក់​ ​ង៉ុយ​ ​ចាត់ទុកថា​ ​ការអប់រំ​បែប​ទំនើប​នឹង​ធ្វើ​ឱ្យ​សិស្ស​កាន់តែ​ពូកែ​ ​ហើយ​នៅពេល​ដែល​សិស្ស​ពូកែ​មាន​ប្រជាពលរដ្ឋ​ល្អ​ដែល​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ​សិស្ស​ដែល​ជាប់​អាហារ​រូបករណ៍​ទៅរៀន​នៅ​ប្រទេស​សិង្ហបុរី​ ​មាន​យុវតី​ ​ជៀប​ ​ជា​លី​នដា​ ​យុវតី​ ​ហួត​ ​ឈី​វហ្កិច​ ​និង​យុវតី​ ​ម៉ាក់​ ​ហេង​គង្គា​រ​។​ ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​បើ​តាម​មន្រ្ដី​ស្ថានទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​ ​មាន​បេក្ខជន​ចំនួន៨នាក់​ដែល​ទទួល​បាន​ជ័យលាភី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហបុរី​ ​ក្នុង​នោះ​មាន​បេក្ខជន៣រូប​ក្នុង​ឆ្នាំ២០១៦​ ​មាន២រូប​ក្នុង​ឆ្នាំ​២០១៧​ ​និង៣រូប​ក្នុង​ឆ្នាំ២០១៨​៕​

​

អត្ថបទមុន

“​កុំ​បណ្តោយ​ជីវិត​ឱ្យ​ក្រៀម​ស្ងួត​ហួតហែង​ ​និង​កន្លង​ផុត​ទៅ​សូន្យ​ទទេ​.​.​.

អត្ថបទបន្ទាប់

វិធីសាស្ត្រ​សាមញ្ញ​ដាំ​សាលាដ​ ដោយ​បណ្តុះ​គ្រាប់​ក្នុង​ផើង

អត្ថបទបន្ទាប់

វិធីសាស្ត្រ​សាមញ្ញ​ដាំ​សាលាដ​ ដោយ​បណ្តុះ​គ្រាប់​ក្នុង​ផើង

Leicester​ cityយក​ឈ្នះ​​ Southamton​ ៩-០ បំបែក​កំណត់ត្រា​របស់​ Man​ Utd​

អត្ថបទថ្មីៗ

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​

January 20, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

January 19, 2021

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

January 18, 2021

ឧកញ៉ា គួច ម៉េងលី៖ បើហូបម្ហូបក្នុងពិធីមង្គលការនៅសល់ គួរកុំបោះចោល

January 12, 2021

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

January 20, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com