The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

ឧកញ៉ា​ គួច​ ម៉េ​ងលី​ ចែករំលែក​ទម្លាប់​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ជោគជ័យ​

តន វិបុល ដោយ៖ តន វិបុល
June 15, 2019
ប្រភេទ៖ ទស្សនៈអាជីវកម្ម
285
ចែករំលែក
272
ទស្សនា

អត្ថបទ៖ អ៊ុន សុវិច្ឆ័យ

ក្នុង​បទសម្ភាសន៍​ក្រោម​ប្រធានបទ​ស្ដីពី​ ការ​ប្រឈម​ និង​ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា​វ័យក្មេង​ លោក​ឧកញ៉ា​ គួច​ ម៉េ​ងលី​ បាន​ចែករំលែក​ទម្លាប់​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ជោគជ័យ​ថា​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ល្អ​ ត្រូវ​ក្លាហាន​ជាង​មុន​ ព្យាយាម​ជាង​មុន​ អត់ធ្មត់​ជាង​មុន​ ទទួលខុសត្រូវ​ជាង​មុន​ ព្រោះ​ទំនុកចិត្ត​ដ៏​អង់អាច​ក្លាហាន​ គឺជា​អាវុធ​ដែល​ជួយ​ឱ្យ​អ្នក​វាយ​ឈ្នះក្ដី​សុបិន​បាន​យ៉ាង​មានប្រសិទ្ធភាព​។ ដូចគ្នា​នេះ​ដែរ​ ទំនុកចិត្ត​ដ៏​អង់អាច​ក្លាហាន​នេះ​ គឺជា​ឥទ្ធិពល​ នៃ​ការ​រុញច្រាន​នាំ​ឱ្យ​យើង​ជោគជ័យ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ទំនុកចិត្ត​ហួសហេតុ​ ឬមាន​អំនួត​លើសលប់​ខ្លាំងពេក​នោះ​ នឹង​ធ្វើ​ឱ្យ​អ្នក​បរាជ័យ​ ព្រោះ​អំនួត​រមែង​នាំ​ឱ្យ​យើង​ធ្វេស​ប្រហែល​។ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ អ្នក​ត្រូវ​ហ៊ាន​ជាង​មុន​ និង​ព្យាយាម​ឱ្យ​ច្រើនជាង​មុន​។

ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ​;មានប្រសាសន៍​ថា​ បើ​ចង់​ក្លាយជា​អ្នកដឹកនាំ​ល្អ​ ត្រូវ​ហ៊ាន​ធ្វើ​ ហ៊ាន​សួរ​ ហ៊ាន​ឆ្លើយ​ ហ៊ាន​សម្រេចចិត្ត​ និង​ហ៊ាន​ទទួលខុសត្រូវ​។ ជា​ការពិត​បុគ្គល​ ដែល​មានទំនុក​ចិត្ដ​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ មានការ​ទទួលខុសត្រូវ​ខ្ពស់​ រមែង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​។ បន្ថែម​ពីនេះ​ ដើម្បី​ឱ្យ​ជីវិត​កាន់តែ​មានឱកាស​ជោគជ័យ​ទ្វេដង​ និង​មានន័យ​ពេញលេញ​ថែមទៀត​ យើង​គួរតែ​ធ្វើអ្វី​មួយ​ដោយ​យុត្តិធម៌​ មិន​លម្អៀង​ សុចរិត​ អត់ធ្មត់​ តម្លាភាព​ ឯករាជ្យ​ភាព​ ឧត្ដមគតិ​ និង​មានមនសិការ​ខ្ពស់​ ពិសេស​ត្រូវ​ចេះ​ដាក់ខ្លួន​ផង​ដែរ​។

អ្នកជំនាញ​អប់រំ​រូប​នេះ​ បាន​បញ្ជាក់​ថា​ ការ​ដាក់ខ្លួន​នៅ​ទីនេះ​ មិនមែន​មានន័យថា​ ដាក់ខ្លួន​ឱ្យ​គេ​ជាន់​ ឬឱ្យ​គេ​មើលងាយ​ ឬក៏​ឱនលំទោន​គេ​ខុសបែប​ផែន​នោះ​ទេ​។ មានន័យថា​ យើង​មិន​ធ្វើជា​មនុស្ស​ឆ្មើងឆ្មៃ​ មិន​ក្រអឺតក្រទម​ មិន​អួត​ក្អេងក្អាង​ ឬមិន​ជិះជាន់​អ្នកដទៃ​ជាដើម​ ព្រោះ​សេចក្តី​ក្លាហាន​កើតចេញមកពី​ប្រភព​បី​យ៉ាង​ ក្នុង​នោះ​ ទី១គឺ​ចរិត​ពី​កំណើត​ ទី២​ មក​ពី​ភាព​ទ័ល​ច្រក​ និង​ទី៣​ មក​ពី​ចំណេះដឹង​មិន​ទូលំទូលាយ​។

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ បាន​បន្ថែម​ទៀត​ថា​ «រៀន​ច្រើន​កើន​ចំណេះ​ ប៉ុន្តែ​សូមកុំ​ឱ្យ​តែ​ពូកែរៀន​ ហើយ​មិន​ពូកែ​ចេះ​ ដូច្នេះ​សូម​រៀន​ឱ្យ​ប្រាកដប្រជា​ ហើយ​កុំ​ទាន់​តក់ក្រហល់​ កុំ​ទាន់​ពុះ​កញ្ច្រោល​ រកស៊ី​តាម​គ្នា​ទាំង​មិនទាន់​រៀនចប់​ មិនទាន់​មានចំណេះ​ដឹង​ មិនទាន់​មាន​ជំនាញ​ មិនទាន់​មាន​បទ​ពិសោធ​ច្បាស់លាស់​ ព្រោះ​អាច​ធ្វើ​ឱ្យ​បរាជ័យ​។ ការ​ប្រថុយ​រកស៊ីចូលគ្នា​ នៅពេល​ចំណេញ​ដណ្ដើមគ្នា​ នៅពេល​ខាត​ឈ្លោះប្រកែក​ទាល់​ទែង​ផលប្រយោជន៍​គ្នា​»៕

អត្ថបទមុន

បណ្ណាល័យ ​ម៉េ​ងលី​ ជេ​. គួច​ សាខា​ចោមចៅ​ បើក​បម្រើ​មិត្ត​អាន​រាល់ថ្ងៃ​ ដោយ​ឥតគិតថ្លៃ​

អត្ថបទបន្ទាប់

បី​ចំណុច​ដែល​កម្ពុជា​ឈ្នះលើ​​រឿងក្ដី​ប្រាសាទព្រះវិហារ​ពី​ភាគី​សៀម​

អត្ថបទបន្ទាប់

បី​ចំណុច​ដែល​កម្ពុជា​ឈ្នះលើ​​រឿងក្ដី​ប្រាសាទព្រះវិហារ​ពី​ភាគី​សៀម​

សិស្ស​ឆ្នើម AIS​ ៣រូប​ ឈ្នះជ័យលាភី​ពានរង្វាន់​ ម៉េ​ងលី​ ជេ​. គួច​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​...

អត្ថបទថ្មីៗ

ឧកញ៉ា គួច ម៉េងលី ប្រាប់ពីសិល្បៈចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាព និងមានអនាគតល្អ

March 2, 2021

ក្រោយ​ទទួល​បាន​អាហារូបករណ៍​ពី​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​យុវតី​ ​ចាន់​ឌិ​ត​ ​ម៉ា​រ៉ា​ ​ប្ដេជ្ញា​ខំរៀន​ឱ្យ​ពូកែ​

March 5, 2021

យុវជន វណ្ណៈ ណូបលហ៊្សូលី៖ ស្ត្រីមិនអាចធ្វើការធំដូចបុរស ជាពាក្យហួសសម័យនាពេលបច្ចុប្បន្ន

March 4, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ ​ស្ត្រី​គួរ​កុំ​ចាញ់ប្រៀប​ ​និង​ល្បិច​បុរស​ ​ដែល​នាំ​ឱ្យ​ខាតបង់​…

March 7, 2021

ក្នុង​សតវត្ស​ថ្មី​ ​ស្ត្រី​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ទប់​ស្កាត់​ ​អភិវឌ្ឍ​ ​និង​កសាង​ប្រទេសជាតិ​

March 6, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com