The Intercon Rooster
Advertisement
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត
No Result
View All Result
The Intercon Rooster
No Result
View All Result

លោក​ឧកញ៉ា​ គួច​ ម៉េ​ងលី​ ចុះ​ជួប​យុវជន​ «មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក​» និង​ចង្អុលបង្ហាញ​នូវ​ត្រីវិស័យ​ក្នុង​ការសិក្សា​…

ហង្ស ពណ្ណរាយ ដោយ៖ ហង្ស ពណ្ណរាយ
June 14, 2019
ប្រភេទ៖ ជីវិត និងសង្គម, យុវវ័យ-ការសិក្សា
379
ចែករំលែក
177
ទស្សនា

កម្មវិធី​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក​ ជា​កម្មវិធី​មួយ​រួមចំណែក​យ៉ាង​ផុសផុល​ក្នុង​ការ​អភិវឌ្ឍ​ និង​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ ជាមួយនឹង​រាជរដ្ឋាភិបាល​ និង​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ឱ្យ​កាន់តែ​រីកចម្រើន​ និង​ជឿនលឿន​។

នៅ​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ បាន​ចុះ​ជួប​សំណេះសំណាល​ និង​ចង្អុលបង្ហាញ​នូវ​ត្រី​វិ​ស័យ​ល្អ​ៗ ដល់​យុវជន​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក​ចំនួន២០នាក់​ មក​ពី​វិទ្យាល័យ​នានា​ ក្នុង​ខេត្ត​កំពង់ចាម​។

នៅក្នុង​ការ​ជួប​សំណេះសំណាល​នេះ​ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ បាន​ឆ្លៀត​ផ្ដែផ្ដាំ​ដល់​យុវជន​ទាំងនោះ​ថា​ ក្មួយ​ៗទាំងអស់គ្នា​នឹង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃខាងមុខ​ សូម​ខិតខំ​ និង​តស៊ូ​រៀនសូត្រ​ ដើម្បី​ឱ្យ​ការ​ប្រឡង​នេះ​ទទួល​បាន​ជោគជ័យ​។ ប៉ុន្តែ​បើ​សិន​ក្មួយ​ៗប្រឡង​ពុំ​ជាប់​ សូមកុំ​បាក់ទឹកចិត្ត​ និង​អស់សង្ឃឹម​ ព្រោះ​បរាជ័យ​ក្នុង​ការ​ប្រឡង​នេះ​ ពុំមែន​ជីវិត​យើង​ត្រូវ​ចប់​ ឬបរាជ័យ​រហូត​នោះ​ទេ​។

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ បន្ត​ថា​ ចាប់ពី​ពេលនេះ​តទៅ​ សូ​មក្មួយៗ​ត្រូវ​គិត​ឱ្យ​បាន​ច្បាស់​ថា​ នៅពេល​រៀនចប់​ថ្នាក់​ទី១២​ តើ​ត្រូវ​សិក្សា​ជំនាញ​អ្វី​បន្ត​? ចង់​ធ្វើអ្វី​? ហេតុអ្វីបានជា​ចង់​សិក្សា​ជំនាញ​ហ្នឹង​ ហើយ​ដើម្បីអ្វី​?…. លោក​ឧកញ៉ា​បញ្ជាក់​ថា​ បើ​សិន​ក្មួយ​ៗរៀន​នូវ​អ្វី​ដែល​ខ្លួន​ពេញចិត្ត​ និង​ស្រឡាញ់​ នោះ​ក្មួយ​ៗនឹង​រៀន​ពូកែ​ រៀន​មិន​ធុញ​ រៀន​ឆាប់​ចេះ​ ឆាប់​យល់​​ ហើយ​ការសិក្សា​នឹង​ទទួល​បាន​ផ្លែផ្កា​ល្អ​ ជាពិសេស​ អាជីព​ការងារ​ ឬការ​រកស៊ី​នឹង​ទទួល​បាន​ជោគជ័យ​។

អ្នកជំនាញ​វិស័យ​អប់រំ​រូប​នេះ​សង្កត់ធ្ងន់​ថា​ ទោះ​បី​ក្មួយ​ៗប្រឡងធ្លាក់​ ឬពុំ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​នៅ​ថ្ងៃខាងមុខ​ សូមកុំ​បោះបង់​ការសិក្សា​ ហើយក៏​មិន​គួរ​រៀន​ត្រួតថ្នាក់​នោះ​ទេ​ តែ​គួរ​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ នៅពេល​បញ្ចប់​បរិញ្ញាបត្រ​រង​ ត្រូវ​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ នៅ​មហាវិទ្យាល័យ​។

អ្នក​អាជីវកម្ម​ឆ្នើម​ដដែល​បន្ថែម​ថា​ បើសិន​នៅ​រៀន​ត្រួតថ្នាក់​ដដែល​ គឺ​ត្រូវ​ខាត​មួយឆ្នាំ​ គួរ​ឱ្យ​ស្ដាយ​ខ្លាំង​ណាស់​ ហើ​យក្មេងៗ​សារ​ក្រោយ​ឡើង​មក​ អាច​នឹង​សើច​យើង​ក៏អាច​ថា​បាន​ ហើយ​ជីវិត​យើង​ក៏​មិន​ស្គាល់​រសជាតិ​នៅ​ថ្នាក់​មហាវិទ្យាល័យ​ដែរ​។ ដូច្នេះ​ បើ​លទ្ធផល​ពុំ​ជោគជ័យ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ត្រូវ​បន្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ ហើយ​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ នៅ​មហាវិទ្យាល័យ​។

កម្មវិធី​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក​ បង្កើត​ឡើង​ដោយ​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ និង​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​។ កម្មវិធី​នេះ​ មានការ​ចូលរួម​ និង​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ នេះ​បើ​តាម​លោកស្រី​ សា​ឯក​ កម្រង​ ប្រធាន​កម្មវិធី​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក​ អះអាង​ប្រាប់​អ្នកសារព័ត៌មាន​។

គួរ​រម្លឹក​ថា​ នេះ​ជា​ថ្ងៃទី៣ហើយ​ ដែល​យុវជន​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភពលោក​ ចុះ​ទស្សនកិច្ច​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ ក្រោម​ការ​ឧប​ត្ថ​ម្ភទាំ​ងស្រុង​របស់​លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​៕

អត្ថបទមុន

សាលា​ AIS​ រៀបចំ​ពីធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​កុមារ​ជា​សិស្ស​ ១៧៧នាក់​ នៅ​ខែក្រោយ​

អត្ថបទបន្ទាប់

បណ្ណាល័យ ​ម៉េ​ងលី​ ជេ​. គួច​ សាខា​ចោមចៅ​ បើក​បម្រើ​មិត្ត​អាន​រាល់ថ្ងៃ​ ដោយ​ឥតគិតថ្លៃ​

អត្ថបទបន្ទាប់

បណ្ណាល័យ ​ម៉េ​ងលី​ ជេ​. គួច​ សាខា​ចោមចៅ​ បើក​បម្រើ​មិត្ត​អាន​រាល់ថ្ងៃ​ ដោយ​ឥតគិតថ្លៃ​

ឧកញ៉ា​ គួច​ ម៉េ​ងលី​ ចែករំលែក​ទម្លាប់​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​បាន​ជោគជ័យ​

អត្ថបទថ្មីៗ

វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​

January 20, 2021

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​កូន​ឯកោ​ ​និង​បាត់បង់​ឱកាស​ ​ក៏​ដោយសារ​ឪពុក​ម្ដាយ​

January 19, 2021

ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី

January 18, 2021

ឧកញ៉ា គួច ម៉េងលី៖ បើហូបម្ហូបក្នុងពិធីមង្គលការនៅសល់ គួរកុំបោះចោល

January 12, 2021

អនុរដ្ឋលេខាធិការ​២​រូប​ ​ត្រូវ​តុលា​ការចោទប្រកាន់​ពី​បទ​ឆបោក​

January 20, 2021
Facebook Youtube

អំពីយើង

គេហទំព័រ​សារព័ត៌មាន​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៦​ ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ ​និង​អ្នក​អក្សរសាស្រ្ត​ ដែល​មាន​បទពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន​ ​សិល្បៈ​ ​អក្សរសិល្បិ៍​ ​និងអក្សរសាស្រ្ត។​

ទំនាក់ទំនង

អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • ជីវិត និងសង្គម
    • សេដ្ឋកិច្ច
    • ទេសចរណ៍
    • កសិកម្ម
    • សិល្បៈ
  • ព័ត៌មានអន្តរជាតិ
  • ព្រឹត្តិការណ៍ប្រចាំថ្ងៃ
    • MJQE
    • Aii
    • AIS
    • សប្បុរសធម៌
  • ទស្សនៈអាជីវកម្ម
  • អប់រំ
    • យុវវ័យ-ការសិក្សា
    • អាហារូបករណ៍
    • បច្ចេកវិទ្យា
    • ទស្សនៈបុគ្គលល្បី
  • សុខភាព
  • កម្សាន្ត
    • កំណាព្យ
    • រឿងខ្លី
    • វប្បធម៌-អារ្យធម៌
    • កីឡា
  • លិខិត​អ្នក​អាន
  • ប្រវត្តិសាស្រ្ត

© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE

WP2Social Auto Publish Powered By : XYZScripts.com