
មូលនិធិ ម៉េងលី ជេ. គួច ផ្តល់ជំនួយដល់សាលារៀនខ្វះខាតមួយកន្លែងនៅខេត្តតាកែវ

លោកនាយកបានបន្តថា៖«សាលាបឋមសិក្សាអង្គខ្នារជាសាលាក្រីក្រ ហើយមានការខ្វះខាតបង្គន់អនាម័យ ពុំមានកន្លែងឱ្យសិស្សលាងដៃ ពុំមានបង់អង្គុយសម្រាប់សិស្សរៀនសូត្រ អគារសិក្សាក៏ចាស់ទ្រុឌទ្រោម រួមទាំងខ្វះខាតសម្ភារៈសិក្សា បរិក្ខារការិយាល័យសម្រាប់គ្រូបង្រៀន សិស្សខ្វះប៊ិក សៀវភៅ ខ្មៅដៃ និងមធ្យោបាយធ្វើដំណើរ ព្រោះពួកគាត់ស្ថិតនៅតំបន់ដាច់ស្រយាល និងគ្រួសារមានជីវភាពក្រីក្រ។»
លោក សែម សំអាន ប្រធានគ្រប់គ្រងកម្មវិធីមូលនិធិ ម៉េងលី ជេ.គួច បានឱ្យដឹងថា បន្ទាប់ពីក្រុមការងារមូលនិធិបានចុះទៅសិក្សាផ្ទាល់ដល់ទីតាំងរួចមកឃើញថា សាលាបឋមសិក្សាខ្នារពិតជាជួបប្រទះនូវការខ្វះខាតពិតប្រាកដមែន។ ដូច្នេះក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង បានសម្រេចផ្ដល់ជំនួយជាថវិកាចំនួន ៥,៣០០ដុល្លារអាមេរិក ដើម្បីធ្វើការសាងសង់បន្ទប់ទឹកចំនួន១ខ្នង មាន២បន្ទប់ និងសាងសង់កន្លែងលាងដៃចំនួន១ កន្លែង។
លោក បន្ថែមថា មូលនិធិ ម៉េងលី ជេ. គួច ក៏បានផ្ដល់ជូនកង់ចំនួន២៥គ្រឿង ដើម្បីចែកជូនដល់សិស្សានុសិស្ស ដែលមានជីវភាពក្រីក្រខ្វះខាតមធ្យោបាយធ្វើដំណើរ។ ជាពិសេស នឹងមានការរៀបចំកម្មវិធីអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច និងកម្មវិធីបណ្ណាល័យចល័ត ម៉េងលី ជេ. គួច ទៅកាន់សាលាបឋមសិក្សាអង្គខ្នារផងដែរ។
លោក សែម សំអាន បានបង្ហើបយ៉ាងដូច្នេះ៖ «ថវិកាសម្រាប់ចំណាយលើការផ្តល់ជំនួយដល់សាលាបឋមសិក្សាអង្គខ្នារ គឺទទួលបានពីកម្មវិធីរត់ដើម្បីសប្បុរសធម៌និងកម្មវិធីប្រកួតប្រជែងអំណានសប្បុរសធម៌ ម៉េងលី ជេ. គួច ព្រមទាំងថវិកាមួយចំនួនទៀតសល់ពីការចំណាយកម្មវិធីសប្បុរសធម៌នៅមណ្ឌលមែកឈើ។»
សូមជម្រាបជូនថា មូលនិធិ ម៉េងលី ជេ.គួច បង្កើតឡើងនៅឆ្នាំ២០០៥ ជាអង្គការក្រៅរដ្ឋាភិបាលមានទីតាំងនៅទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជា ជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ទស្សនវិស័យរបស់មូលនិធិ ម៉េងលី ជេ.គួច គឺចង់ឃើញប្រជាពលរដ្ឋដែលងាយរងគ្រោះ និងត្រូវបានគេរើសអើង ទទួលបាននូវភាពស្មើគ្នាចំពោះសេវាអប់រំ សុខភាព ស្បៀងអាហារ និងតម្រូវការចាំបាច់ជាមូលដ្ឋាននានា ដើម្បីឱ្យពួកគេរស់នៅក្នុងភាពល្អប្រសើរ និងមានភាពថ្លៃថ្នូរជាមនុស្សជាតិនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា៕

អបអរសាទរទិវានារីអន្តរជាតិ
ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស
មជ្ឈមណ្ឌលភាសា អេ អាយ អាយ នាំយុវជនធ្វើសកម្មភាពសប្បុរសធម៌នៅសាលាបឋមសិក្សាគោកស្នួល ខេត្តសៀមរាប
