Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

អ្នកជំនាញសុខភាពសាធារណៈប្រាប់ពីវិធីការពារជំងឺផ្ដាសាយបក្សី H5N1

សុខភាព | February 23 2023 18:20
​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២​៣​ ​ខែកុម្ភៈ​នេះ​ ​បាន​ឱ្យ​ដឹង​ថា​ ​ជំងឺ​ផ្ដាសាយ​បក្សី​ ​H​5N1 ​បាន​កើត​លើ​កុមារី​ម្នាក់​ក្នុងស្រុក​ស៊ី​ធ​រ​កណ្ដាល​ ​ខេត្ត​ព្រៃវែង​ ​ហើយ​បាន​បណ្ដាល​ឱ្យ​កុមារី​នោះ​ស្លាប់​កាលពី​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​កន្លងទៅ​។​ ​ករណី​នេះ​ ​អ្នកជំនាញ​សុខភាព​បាន​បង្ហាញ​ពី​វិធីការ​ពារ​មួយ​ចំនួន​ដើម្បី​គេច​ពី​ការ​ឆ្លង​ជំងឺ​មួយ​នេះ​ ​។

អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ឯកទេសសុខភាពសាធារណៈ​ ​បានមានប្រសាសន៍ទាក់ទងនឹងជំងឺផ្ដាសាយបក្សី​ ​H​5N1 ​នេះថា​ ​ជំ​ងឹ​នេះបានផ្ទុះឡើងនៅកម្ពុជាម្ដងរួចមកហើយកាលពីឆ្នាំ​ ​មានករណីបណ្ដាល​ឱ្យ​មនុស្សនាក់ស្លាប់​ ​លោកបញ្ជាក់ថា​ ​ជំងឺនេះដោយឆ្លងពីសត្វដែលមនុស្សចិញ្ចឹមកមនុស្សវិញ​ ​ជាពិសេសសត្វបក្សីដែលស្លាប់​ ​ហើយមុខសញ្ញា​ ​គឺមិនខុសពីជំងឺផ្ដាសាយនោះទេ​ ​មានការក្អក​ ​ក្ដៅខ្លួន​ ​ឈឺទ្រោមខ្លួន​ ​និងពិបាកដកដង្ហើមជាដើម

អ្នកឧកញ៉ាបានបង្ហាញពីវិធីទប់ស្កាត់ដូចជា​ ​​ស្សាហ៍​លាងដៃជាមួយទឹកក្ដៅឧណ្ហ​ ​សាប៊ូ​ ​ជាពិសេសមុនពេលទទួលទានអាហារ​ ​និងកាន់សាច់ឆៅរួច​ ​​ម្អា​របស់ប្រើប្រាស់រួច​ឱ្យ​បានស្អាត​ ​សម្រាប់សាច់សត្វដែលយកមកធ្វើម្ហូបគឺត្រូវ​ម្អិ​​ឱ្យ​ឆ្អិនល្អ​ ​នៅ​ឱ្យ​ឆ្ងាយពីសត្វចិញ្ចឹម​ ​ជាពិសេសសត្វស្លាប់​ ​ហើយកុំយកសត្វស្លាប់ទាំងនោះមកធ្វើជាអាហារ​ ​ពាក់ស្រោមដៃ​ ​និងម៉ាស់ពេលយកសត្វស្លាប់នោះទៅកប់ចោល​ ​សម្រាប់សត្វចិញ្ចឹមវិញ​ ​គឺត្រូវដាក់កន្លែងណាដែលមិនមានភក់ជ្រាំ​ ​ថែទាំនិង​ឱ្យ​ចំណី​ឱ្យ​បានត្រឹមត្រូវ

លោក​ឱ្យ​ដឹងទៀតថា​ ​ជំងឺផ្ដាសាយបក្សីH​5N1​នេះ​ ​គឺវាយលុកនៅពេលដែលប្រព័ន្ធការពាររបស់មនុស្សខ្សោយជាពិសេសគឺប្រព័ន្ធផ្លូវដង្ហើម



អ្នកជំនាញសុខភាពសាធារណៈប្រាប់ពីវិធីការពារជំងឺផ្ដាសាយបក្សី H5N1

វេជ្ជបណ្ឌិតជំនាញ បង្ហាញមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិត ឬការសង្គ្រោះបឋម

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បញ្ជ្រាបចំណេះដឹងស្តីពីសុវត្ថិភាពចំណីអាហារ ដល់កុមារជាង ១០០នាក់