Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស SOGO របស់អ្នកឧកញ៉ា គួច ម៉េងលី ត្រូវបានសម្ពោធជាផ្លូវការ

​នា​ពេល​បច្ចុប្បន្ន​ ​តម្រូវ​ការ​នៃ​ការរៀនសូត្រ​ ​និង​ស្វែងយល់​ពី​មជ្ឈដ្ឋាន​សិក្សា​ទាន់សម័យ​ ​មជ្ឈដ្ឋាន​នៃ​ការរស់នៅ​ជាមួយ​វប្បធម៌​ចម្រុះ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ ​ត្រូវ​បាន​សង្កេតឃើញ​ថា​ ​ជា​កត្តា​ដ៏​ចាំបាច់​សម្រាប់​ភាព​រីក​ចម្រើន​របស់​សិស្ស​នុ​សិស្ស​។

ការសិក្សានៅក្រៅប្រទេស​ ​មិនមែនគ្រាន់តែទទួលបានចំណេះដឹងប្រកបដោយប្រសិទ្ធភាពតែមួយមុខនោះទេ​ ​តែអ្វីដែលសំខាន់នោះ​ ​គឺការទទួលបានបទពិសោធនៃការរស់នៅ​ ​វប្បធម៌​ ​ចំណេះដឹង​ ​ដែលមានភាពសម្បូរបែប

ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ​ ​ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស​ ​SOGO​ (​Study​ ​Overseas​ ​Go​ ​Overseas​) ​ដែលជាគំនិត​ផ្គួ​ផ្តើមថ្មីរបស់ក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ (​M​JQ​E​) ​នៅព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​ស្ថាប័នមួយនេះត្រូវបានប្រកាសបើកសម្ពោធ​ ​និងដាក់​ឱ្យ​ដំណើរការជាផ្លូវការ​ ​ក្រោមអធិបតីភាព​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ស្ថាបនិក​ ​ប្រធានក្រុមប្រឹក្សា​ភិ​បាល​ ​និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន​ ​ម៉េងលី​ ជេ. គួ​​ អេឌ្យូខេ​សិន​ ​រួមទាំងការអញ្ជើញចូលរួមពីសំណាក់​ ​
- ​ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា​ ​និងអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង
- ​ទីប្រឹក្សាប្រចាំមជ្ឈមណ្ឌលប្រឹក្សាអប់រំ​ ​Education​ ​USA​ ​នៃស្ថានទូតសហរដ្ឋអាមេរិក
- ​​ន្រ្តី​ផ្នែកទីផ្សារនៃស្ថានទូតអង់គ្លេស
- ​លេខាធិការរបស់ស្ថានទូតប្រចាំសាធារណរដ្ឋតួគី
- ​អាជ្ញាធរទេសចរណ៍របស់ប្រទេសថៃដែលជាតំណាងផ្នែកទីផ្សារនៅកម្ពុជា​ ​និងឡាវ
- ​ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់​ ​បុគ្គលិក​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​អ្នកអាណាព្យាបាល​ ​សិស្សានុសិស្ស​ ​និងអ្នកសារព័ត៌មានជាច្រើនរូប

នៅថ្ងៃបើកសម្ពោធ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​​ ​ម៉េងលី​ ​ដែលត្រូវបានគេស្គាល់ថា​ ​ជាអ្នកជំនាញខាង​វិ​អប់រំ​ ​បានចែករំលែកពីភាពរីកចម្រើនរបស់ក្រុមហ៊ុន​ ​ដែលកំពុងឈានទៅរកការផ្តល់ជូននូវសេវាកម្មថ្មីៗ​ ​តាមរយៈស្ថាប័ន​ ​SOGO​ ​ដ៏ថ្មីសន្លាងមួយនេះ

​​អ្នកឧកញ៉ា​ ​បានមានប្រសាសន៍ថា​ ​សម្រាប់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន​ ​វាពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍជំនាញដូចជា​ ​ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ​ ​ភាសាបរទេស​ ​ការសម្របខ្លួន​ ​និងការដោះស្រាយបញ្ហា​ ​ដូច្នេះការទៅសិក្សានៅក្រៅប្រទេសនឹងអនុញ្ញាត​ឱ្យ​សិស្សានុសិស្សទទួលបានបទពិសោធពីទីកន្លែង​ ​និងវប្បធម៌ថ្មីៗ​ ​បង្កើតមិត្តភាពមកពីជុំវិញពិភពលោក​ ​ក៏ដូចជាទទួលបានទស្សនវិស័យជាសាកល​ ​ខណៈស្ថាប័ន​ ​SOGO​ ​នៅទីនេះដើម្បីជួយណែនាំដល់សិស្សានុសិស្ស

ជាមួយគ្នានេះដែរ​ ​អ្នកស្រី​ ​E​un ​Lee​ ​ដែលជានាយិការបស់ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស​ ​SOGO​ ​បានបញ្ជាក់ថា​ ​SOGO​ ​«គឺជាស្ថាប័នដែលផ្តល់នូវដំណោះស្រាយដល់សិស្សានុសិស្សដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស​ ​និងជាកន្លែងដែលនាំមកនូវការអប់រំជាសាកលដល់មនុស្សគ្រប់គ្នា»

បោះជំហានក្នុងឆ្នាំ​ ​និងការសហការជាមួយដៃគូ​ ​សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ​ ​អាយស៊ីអ៊ី​អេ​​(​ICE​S) ​ក្នុងស្ថាប័ន​ ​SOGO​ ​បានចាប់ផ្តើមកម្មវិធីសិក្សាក្នុងថ្នាក់វិទ្យាល័យដោយជោគជ័យ​ ​នៅសហរដ្ឋអាមេរិក​ ​ជាមួយនឹងសិស្សត្រឹមតែរូបដំបូង​ ​នៅឆ្នាំ​ ​ហើយបានរីកចម្រើនឡើងដល់សិស្ស​ ​រូបទៀតនៅឆ្នាំបន្ទាប់​ ​ទោះជាយ៉ាងណា​ ​ដោយសារតែប្រជាប្រិយភាព​ ​និងសេវាកម្មល្អ​ ​ក្នុងខែសីហាឆ្នាំនេះ​ ​សិស្សថ្នាក់វិទ្យាល័យដែលមានបំណងចង់ទទួលបានបទពិសោធជាង​ ​នាក់ផ្សេងទៀត​ ​នឹងចាកចេញពីប្រទេសកម្ពុជា​ ​ដែលជាប្រទេសកំណើតរបស់ខ្លួន​ ​ដើម្បីធ្វើដំណើរទៅសិក្សានៅសហរដ្ឋអាមេរិក

SOGO​ ​គឺជាអ្នកណែនាំពីដំណើរ​ម្សាន្ត​សិក្សា​ ​កម្មវិធីសិក្សានៅក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិក​ ​កាណាដា​ ​អូស្ត្រាលី​ ​ចក្រភពអង់គ្លេស​ ​និងប្រទេសថៃ​ ​រួមជាមួយនឹងសេវាកម្មពាក់ព័ន្ធផ្សេងទៀតដូចជា​ ​ការប្រឹក្សាយោបល់​ ​ជំនួយក្នុងការស្នើសុំទិដ្ឋាការ​ ​និងសេវាកម្មបកប្រែឯកសារជាដើម​ ​ដោយសន្យាផ្តល់ជូននូវគុណភាពលើគ្រប់កម្មវិធី​ ​និងសេវាកម្មទាំងអស់​ ​ដែលធានាបាននូវភាពជោគជ័យរបស់សិស្ស

លើសពីនេះទៀត​ ​អ្នកប្រឹក្សានៅស្ថាប័ន​ ​SOGO​ ​នឹងណែនាំសិស្សលើការរៀបចំឯកសារ​ ​ដំណើរការដាក់ពាក្យ​ ​ដំណើរការស្នើសុំទិដ្ឋាការ​ ​ការសម្ភាស​ ​និងការតម្រង់ទិសមុនពេលចេញដំណើរ​ ​ដូច្នេះផ្លូវទៅកាន់ភាពជោគជ័យរបស់ពួកគេនឹងមិនមានឧបសគ្គនោះឡើយ​ ​ជាមួយនឹង​ ​SOGO​ ​សិស្សានុសិស្សអាចកំណត់មុខវិជ្ជាសិក្សាបានត្រឹមត្រូវ​ ​និងជ្រើសរើសស្ថាប័នល្អ​ ​ដើម្បីបំពេញគោលដៅដែលចង់បានប្រកបដោយទំនុកចិត្ត

បើសិនជាអ្នកចង់ទទួលបានការអប់រំប្រកបដោយសមិទ្ធផលដ៏អស្ចារ្យ​ ​និងសិក្សាក្នុងសម័យទំនើបជឿនលឿន​ ​ដែលពោរពេញដោយវប្បធម៌ចម្រុះ​ ​និងអាចអភិវឌ្ឍ​ ​ក៏ដូចជាបណ្តុះគំនិតបានយ៉ាងទូលំទូលាយនោះ​ ​ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស​ ​SOGO​ ​នៅទីនេះដើម្បីនាំផ្លូវអ្នក

«SOGO»​ ​មាននៅទូទាំងប្រទេសកម្ពុជា​ ​ជាមួយនឹងការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ​ ​ដែលមានទីតាំងនៅមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាម៉ៅសេទុង​ ​និងការិយាល័យទី២​ ​នៅមជ្ឈមណ្ឌលភាសា​ អេ ​អាយ​ ​អាយ​ ​សាខាខេត្តសៀមរាប

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពី​ ​SOGO​ ​សូមចូលទៅកាន់គេហទំព័រ​ ​https://sogocambodia.com/ តាមដាននៅលើ​ ​Facebook​: ​​https://www.facebook.com/sogocambodia.com/ទូរសព្ទតាមរយៈលេខ​ ​​ ​​ ​​ ​និង​ ​​ ​​ ​



កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង

ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី

ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន