Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន

យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតក្នុងករណីបាក់អណ្តូងរ៉ែធ្យូងថ្មនៅប្រទេសចិន ដោយមនុស្ស៦នាក់ផ្សេងទៀតរងរបួស និង៤៩នាក់បាត់ខ្លួន។

ប្រភពរូបភាព៖ The Straits Times

យោងតាមសេចក្តីបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ ​ការបាក់រលំនេះ​ ​បានកើតឡើងកាលពីថ្ងៃពុធម្សិលមិញនៅអណ្តូងរ៉ែបើកចំហមួយក្នុងតំបន់​ ​Al​x​a​ ​ដែលដំណើរការដោយក្រុមហ៊ុន​ X​in​j​ing​ ​Coal​ ​Mining​ ​Co​ ​ហើយហេតុការណ៍បានបន្សល់ទុកនូវគំនរ​ម្ទេ​ចក​ម្ទី​ជាច្រើន

ក្រោយទទួលដំណឹងអំពី​ទ្ទ​ហេតុ​ ​ប្រធានាធិបតីចិន​ ​លោក​ ​ស៊ី​ ​ជិនពីង​ (X​i​ J​inping​) ​បានបញ្ជា​ឱ្យ​មានកិច្ចខិតខំប្រឹងប្រែងស្វែងរក​ ​និងជួយសង្គ្រោះជាបន្ទាន់ភ្លាម​ ​បើទោះបីជាការរអិលបាក់ដីលើកទីពីរនៅពេលល្ងាច​ ​បានរារាំងការងារដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតក៏ដោយ

បើតាមការចេញផ្សាយពីសាព័ត៌មាន​ ​The​ ​Straits​ ​Time​s ​អ្នកពន្លត់អគ្គីភ័យប្រមាណនាក់​ ​រថយន្តពន្លត់អគ្គីភ័យចំនួនគ្រឿង​ ​និងសត្វសុនខសង្គ្រោះចំនួនក្បាល​ ​ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ​ ​ខណៈការស៊ើបអង្កេតភ្លាមអំពីមូលហេតុនៃការដួលរលំ​ ​ក៏ត្រូវបានទាមទារផងដែរ

គួរបញ្ជាក់ថា​ ​ធ្យូងថ្មគឺជាប្រភពថាមពលដ៏សំខាន់នៅក្នុងប្រទេសចិន​ ​ប៉ុន្តែអណ្តូងរ៉ែរបស់ធ្យូងថ្មទាំងនោះ​ ​បានស្ថិតក្នុងចំណោមទីតាំងដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងពិភពលោក​ ​ដោយភាគច្រើនព្រោះតែការអនុវត្តស្ដង់ដារសុវត្ថិភាពតិចតួច​ ​ទោះបីជាមានការបញ្ជាពីរដ្ឋាភិបាលម្តងហើយម្តងទៀតសម្រាប់ការកែលម្អសុវត្ថិភាពក្នុងរយៈពេលជាច្រើនឆ្នាំមកក៏ដោយ



កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង

ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី

ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន