Logo
1. អបអរសាទរទិវានារីអន្តរជាតិ 2. ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន 3. MJQE គ្រោងរៀបចំសិក្ខាសាលានៅខេត្ដពីរផ្សេងគ្នា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធសាធារណៈ 4. Aii រកឃើញម្ចាស់ជ័យលាភីប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេសពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៩ ចំនួន៦ រូប 5. សិក្ខាសាលា ស្តីពី ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 6. ក្រសួងការងារជូនដំណឹងអំពីថ្ងៃផុតកំណត់សម្រាប់ស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស

កូរ៉េខាងជើង គំរាមប្រើកម្លាំងនុយក្លេអ៊ែរប្រឆាំងនឹងអាមេរិក

ក្រសួងការបរទេសកូរ៉េខាងជើង នាថ្ងៃព្រហស្បតិ៍ទី២នេះ បានប្រកាសក្តែងៗថា សមយុទ្ធរួមគ្នាដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (កូរ៉េខាងត្បូង) បានជំរុញឱ្យស្ថានការណ៍ទៅជា «ខ្សែបន្ទាត់ក្រហម» ដោយបង្វែរឧបទ្វីបទៅជា «ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងធ្ងន់ធ្ងរបន្ថែមទៀត»។

ប្រភពរូបភាព៖ People

សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ​ KCN​A​ ​បាន​ឱ្យ​ដឹងថា​ ​ក្រុង​ព្យុ​យ៉ាងមិនចាប់អារម្មណ៍នឹងការសន្ទនាទេ​ ​ដរាបណាក្រុងវ៉ាស៊ីតោនបន្តគោលនយោបាយអរិភាព​ ​ហើយអ្នកនាំពាក្យក្រសួងមិនបញ្ចេញឈ្មោះម្នាក់​ ​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះ​ ​«ស្ថានភាពយោធា​ ​និងនយោបាយនៅឧបទ្វីបកូរ៉េ​ ​និងក្នុងតំបន់​ ​បានឈានដល់បន្ទាត់ក្រហមខ្លាំង​ ​ដោយសារតែការធ្វើសមយុទ្ធប្រឈមមុខដាក់គ្នាដោយយោធាដែលមិនប្រុងប្រយ័ត្ន​ ​និងមិនអំពើរបស់សហរដ្ឋអាមេរិក​ ​និងកងកម្លាំងចំណុះ»

កាលពីថ្ងៃអង្គារ​ ​រដ្ឋមន្ត្រីការពារជាតិអាមេរិក​ ​លោក​ ​Ll​o​yd​ ​Austin​ ​និងសមភាគីកូរ៉េខាងត្បូង​ ​បានប្តេជ្ញាពង្រីកសមយុទ្ធយោធា​ ​និងដាក់ពង្រាយសព្វាវុធជាយុទ្ធសាស្ត្របន្ថែមទៀត​ ​ដូចជានាវាផ្ទុកយន្តហោះ​ ​និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ​ ​ដើម្បីទប់ទល់​​​នឹងការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង​ ​និងទប់ស្កាត់សង្គ្រាម

ក្រោយមក​ ​សហរដ្ឋអាមេរិក​ ​និងកូរ៉េខាងត្បូង​ ​ពិតជាបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាពិតមែនជាមួយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់​ B-1B ​របស់អាមេរិក​ ​និងយន្តហោះ​ម្បាំ​បំបាំងកាយ​ ​F​-22 ​ក៏ដូចជាយន្តហោះ​ ​F​-35​

ជាការឆ្លើយតប​ ​ប្រទេសកូរ៉េខាងជើង​ ​បានព្រមានធ្ងន់ថា​ ​«នេះគឺជាការបញ្ចេញមតិនៃសេណារី​យ៉ូ​ដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក​ ​ដែលនឹងនាំ​ឱ្យ​មានការប្រែក្លាយឧបទ្វីបកូរ៉េទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ​ ​និងធ្ងន់ធ្ងរជាង»​ ​ខណៈខ្លួននឹងឆ្លើយតបយ៉ាងម៉ឹងម៉ាត់ចំពោះចលនាយោធាណាមួយពីសហរដ្ឋអាមេរិក​ ​រួមទាំងការប្រើកម្លាំងនុយ​ក្លេអ៊ែ​ដ៏លើសលប់បំផុតផងដែរ​ ​ប្រសិនបើចាំបាច់​ ​នេះបើយោងតាមសារព័ត៌មាន​ CN​A



កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង

ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី

ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន