
មីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលកន្លះឆ្នាំទៀត

ប្រភពរូបភាព៖ The Straits Times
កាលពីល្ងាចថ្ងៃពុធ ទូរទស្សន៍រដ្ឋ បានឱ្យដឹងថា មេដឹកនាំរបបយោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នឹងពន្យារពេលគ្រាអាសន្នសម្រាប់ប្រទេស ដើម្បីធានាថាការបោះឆ្នោតត្រូវបានធ្វើឡើងនៅគ្រប់ផ្នែកនៃប្រទេស។
យោងតាមសារព័ត៌មាន The Straits Times របបយោធា គ្រោងនឹងរៀបចំការបោះឆ្នោតថ្មីក្នុងឆ្នាំនេះ ក្នុងគោលបំណងជំនួសការបោះឆ្នោតដែលបានធ្វើឡើងនៅឆ្នាំ២០២០ ដែលខ្លួនអះអាងថា ជាការក្លែងបន្លំ។ យ៉ាងណាមិញ អ្នកវិភាគអះអាងថា នេះនឹងធ្វើឱ្យមានអំពើហិង្សាកាន់តែស៊ីជម្រៅ។
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខដែលគ្រប់គ្រងដោយយោធា បានពិភាក្សាអំពីស្ថានភាពមិនប្រក្រតីក្នុងប្រទេស ដោយបានស្តីបន្ទោសក្រុមប្រឆាំងយោធាចំពោះការទម្លាក់គ្រាប់បែកលើទីសាធារណៈ និងសម្លាប់ប្រជាជនស្លូតត្រង់ រួមទាំងការបំភិតបំភ័យសាធារណជន។
នៅថ្ងៃដដែលនោះ គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលគ្រប់គ្រងដោយរបបយោធា ក៏បានអនុម័តច្បាប់ថ្មីដែលហាមប្រាមគណបក្ស ឬបេក្ខជនដែលរបបនេះចោទប្រកាន់ថា ជាក្រុមភេរវករដែរ។
គួររំម្លឹកផងដែរថា ក្រោយពេលលោក មីន អ៊ុងឡាំង បានដឹកនាំរដ្ឋប្រហារ ប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានដាក់ក្នុងគ្រាអាសន្ន ដោយសារតែភាពវឹកវរ ហើយជនស៊ីវិលជាង៧ ០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះ។ ចំណែកប្រជាជនប្រមាណ១,៥លាននាក់ផ្សេងទៀត ត្រូវភៀសខ្លួននៅទូទាំងប្រទេស៕

កូរ៉េខាងជើងកោះប្រជុំដើម្បីកែលម្អវិស័យកសិកម្ម ចំពេលព្រួយបារម្ភអំពីកង្វះស្បៀង
ជនចំណាកស្រុករាប់សិបនាក់ស្លាប់ក្នុងករណីលិចទូកនៅអ៊ីតាលី
ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន
