

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ជាមួយនឹងគ្នានេះ ក្រសួងបានបញ្ជាក់ថា កម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ មកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។
ដោយឡែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °Cព្រមទាំង អាចមានភ្លៀងតិចតួចលាយឡំនឹងខ្យល់បក់ក្នុងល្បឿនមធ្យម។
ក្រុមអ្នកព្យាករអាកាសធាតុ បន្ថែមថា តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។ ខណៈថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ មកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ៕

ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន
ក្រសួងធនធានទឹក៖ ចាប់ពីស្អែកដល់ដំណាច់ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងតិចតួច ជាមួយ អាកាសធាតុចុះត្រជាក់
អ្នកជំនាញអប់រំជំរុញឱ្យបណ្ដុះបណ្ដាលគ្រូបន្ថែមទាំងបរិមាណ និងគុណភាព
