
រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ
ព័ត៌មានជាតិ
| February 07 2023 09:30
ក្រសួងធនធានទឹក និងឧតុនិយមនៅមុននេះបន្តិច បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្នុងមួយសប្តាហ៍នេះ កម្ពុជាទទួលរងឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។
ចំពោះតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេខណៈសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕

ចាប់ពីថ្ងៃទី៨ ដល់ទី១៥ ខែមីនា អាកាសធាតុ នឹងមានការប្រែប្រួល ខណៈកម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៥ ខែមីនា ឆ្នាំ២០២៣។
ក្រសួងធនធានទឹក៖ ចាប់ពីស្អែកដល់ដំណាច់ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងតិចតួច ជាមួយ អាកាសធាតុចុះត្រជាក់
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២...
អ្នកជំនាញអប់រំជំរុញឱ្យបណ្ដុះបណ្ដាលគ្រូបន្ថែមទាំងបរិមាណ និងគុណភាព
ស្របពេលដែលវិស័យអប់រំនៅកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសពង្រឹងវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព អ្នកជំនាញអប់រំជំរុញឱ្យក្រសួងបណ្ដុះបណ្ដាលគ្រូបន្ថែម ទាំងបរិ...
