អត្ថបទ៖វឿន ពិសី សាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំឯកជនមួយដែលគេមើលឃើញថា មានកម្មវិធីសិក្សាច្បាស់លាស់ស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ និងបានបញ្ចូលកម្មវិធីសិក្សាទ្រឹស្ដី ផ្សាភ្ជាប់នឹងការអនុវត្តជាក់ស្ដែងជាប្រចាំ។ កត្តានេះទើប ទើបធ្វើឱ្យអ្នកគ្រូ លឹម សុធារី ឯកទេសគីមីវិទ្យា កម្រិតអនុវិទ្យាល័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដឹកនាំសិស្សានុសិស្សចំនួន២០០នាក់ មកពិសោធក្រោមប្រធានបទ «ប្រតិកម្មរវាងលោហៈនិងអាស៊ីតក្លរីឌ្រិច»។ អ្នកគ្រូ លឹម សុធារី បញ្ជាក់ថា គោលបំណងនៃការពិសោធនិងសង្កេតនេះ ធ្វើឡើងក្នុងចេតនា...
អានបន្ថែមអត្ថបទ៖វឿន ពិសី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ អង្គភាពសារព័ត៌មាន The Intercon Rooster ទទួលបានសេចក្ដីជូនដំណឹងពីសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយប្រកាសជ្រើសរើសសិស្សានុសិស្សគ្រប់សាខារបស់ខ្លួន ដើម្បីចូលរួមប្រកួតនិទានរឿងជាភាសាអង់គ្លេស ពានរង្វាន់ ម៉េងលី ជេ. គួច រដូវកាលទី៣ ប្រចាំឆ្នាំ២០២១។ បើតាមសាលារៀន អន្តរទ្វីប អាមេរិកាំង បានបញ្ជាក់ថា សម្រាប់ការប្រកួតដណ្ដើមពានរង្វាន់លើកនេះ ធ្វើឡើងសម្រាប់បេក្ខជនជាសិស្សបឋមសិក្សាថ្នាក់ភាសាអង់គ្លេស ចាប់ពីកម្រិត៣ឡើងទៅ ដោយវគ្គជម្រុះជុំទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១...
អានបន្ថែមប្រធានសាលារៀន AIS ផ្ញើសារអបអរខួប១៦ឆ្នាំរបស់មជ្ឈមណ្ឌលភាសា Aii
អានបន្ថែមគិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ មកទល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានអភិវឌ្ឍ និងបន្តនិរន្តរភាពរបស់ខ្លួនបានរយៈពេល១៦ឆ្នាំហើយ ក្នុងការចូលរួមបណ្ដុះបណ្ដាលនូវធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គភាពសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ (The Intercon Rooster)យើង សូមជូនពរដល់ក្រុមហ៊ុន...
អានបន្ថែមឧកញ៉ា គួច ម៉េងលី ពន្យល់ថា កូនឯកោ និងបាត់បង់ឱកាស ក៏ដោយសារឪពុកម្ដាយ
អានបន្ថែមខ្ញុំសោកស្ដាយនិងខ្លោចចិត្តជំនួសកូនខ្មែរមួយចំនួនណាស់។ ខ្ញុំឃើញកូនខ្មែរមួយចំនួនឆាប់ចាញ់ច្រាបគេ ប្រូបានក៏ប្រូបាន បោកបានក៏បោកបាន ហើយងាយជឿគេស្លុងទៅទៀត គឺជឿដោយគ្មានការពិចារណា។ កាលពីមុន ពេលជំងឺសាឆ្លងដល់ស្រុកខ្មែរ ប្រជាជនជាច្រើនផ្អើលស៊ីសណ្ដែកតាមគ្នាដើម្បីការពារការឆ្លងជំងឺ។ កាលពីជំនាន់ខ្ញុំក៏ដូចគ្នាដែរ ប្រជាជនផ្អើលទៅទិញសំបុត្រចូលមើលមនុស្សដុះស្នែង ពេលទៅដល់ឃើញមនុស្សកំពុងអង្គុយដុសស្នែងមែន។ ការណ៍នេះមិនមែនជារឿងលេងសើចទេ តែជារឿងមួយដែលគេបោកបាន។ ដូច្នេះកុំទម្លាប់ឆាប់ជឿគេស្លុងពេក។ រឿងមួយទៀត បើក្មួយៗខ្វះខាត ក្មួយៗត្រូវចេះសន្សំសំចៃ កុំទំនើបនិយមតាមគេ ហើយក៏កុំបង្ហាញចំណុចខ្សោយឱ្យគេដឹង។ ខ្ញុំសូមនិយាយពីខ្លួនឯងបន្តិចចុះ គ្រួសារខ្ញុំកាលពីមុនមានជីវភាពមិនជាធូរធារទេ ទាំងបងប្អូនខ្ញុំ ទាំងខ្ញុំ ម្នាក់ៗមានខោអាវសមរម្យតែពីរសម្រាប់ប៉ុណ្ណោះ ប៉ុន្តែពួកយើងស្លៀកពាក់ខោអាវថ្មីរហូត ហើយគ្មាននរណាដឹងថា ពួកយើងស្លៀកពាក់របស់ចាស់នោះទេ។ មូលហេតុ គឺដោយសារតែថ្ងៃនេះខ្ញុំស្លៀកពាក់ខោអាវមួយសម្រាប់នោះ ហើយបោកអ៊ុតមួយសម្រាប់នេះ...
អានបន្ថែមក្នុងឱកាសខួបគម្រប់១៦ឆ្នាំ ប្រធានគ្រឹះស្ថានសិក្សា Aii ផ្ញើសារអបអរពីភាពរីកចម្រើនយ៉ាងឆាប់រហ័ស
អានបន្ថែមសៀវភៅ «កម្រងកំណាព្យពីដួងចិត្ត» ដែលនិយាយពីទស្សនៈសង្គម គ្រួសារ ការរៀន អាជីវកម្មផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅហាងលក់សៀវភៅម៉ូនូមែនប៊ុក វេលាម៉ោង៩ព្រឹក។ កម្រងកំណាព្យពីដួងចិត្ត ជាវណ្ណកម្មទី៨របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានបោះពុម្ពផ្សាយ ហើយសៀវភៅទី៨ ដែលគ្រោងនឹងសម្ពោធជាផ្លូវការខាងមុន...
អានបន្ថែមប្រជាពលរដ្ឋគួរប្រញាប់ទៅឆ្លុះទងសួតជាបន្ទាន់ ប្រសិនបើមានអាការៈទាំងនេះ
អានបន្ថែមនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញពលករខ្មែរ៤នាក់ទៀត ដែលត្រឡប់មកពីប្រទេសថៃមានឆ្លងជំងឺកូវីដ១៩ និងម្នាក់ទៀតជាករណីនាំចូលពីបរទេស ខណៈអ្នកជំងឺចំនួន៤នាក់បានជាសះស្បើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ពលករទាំង៤នាក់ដែលឆ្លងមកពីប្រទេសថៃ ជាស្រ្តីមានម្នាក់បានចូលមកកម្ពុជាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ និង៣នាក់ចូលមកកម្ពុជាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ពួកគេមានអាយុចន្លោះពី៣៦ឆ្នាំដល់៤២ឆ្នាំ ក្នុងនោះ៣នាក់មានអាសយដ្ឋានរស់នៅក្នុងខេត្តបន្ទាយមានជ័យ និង២នាក់នៅក្នុងខេត្តស្វាយរៀង។ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ...
អានបន្ថែមវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីមូលហេតុបណ្ដាលឱ្យមាត់ស្អុយអាក្រក់មិនបាត់
អានបន្ថែមក្រសួងសុខាភិបាល បានឱ្យដឹងថា ពលករខ្មែរចំនួន៧នាក់ទៀត ដែលធ្វើដំណើរមកពីប្រទេសថៃបានឆ្លងជំងឺកូវីដ១៩ ដែលនាំឱ្យករណីឆ្លងសរុបក្នុងចំណោមពលករខ្មែរមកពីថៃ កើនដល់៧៧នាក់ហើយ គិតត្រឹមថ្ងៃទី២០ ខែមករានេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ពួកគេទាំង៧នាក់ដែលឆ្លង មានស្រ្តី២នាក់ និងបុរស៣នាក់ ដែលបានចូលមកកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ និង២នាក់ បុរសស្រ្តីបានចូលមកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។...
អានបន្ថែមបុរសគួរឈ្វេងយល់ពីរោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ
អានបន្ថែមអង្គការ WWF៖ កម្ពុជានៅសេសសល់ក្រពើភ្នំដ៏កម្របំផុតនៅលើពិភពលោក
អានបន្ថែមកវីនិពន្ធ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក យូ សុភា នឹងធ្វើបាឋកថា លើប្រធានបទស្ដីពី «លក្ខណៈពិសេសនៃអក្សរសិល្ប៍» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅអគារថ្មីជាប់សួនច្បារ សម្ដេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមជម្រាបថា...
អានបន្ថែមនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រកាសរកឃើញមនុស្ស២នាក់ទៀតមានជំងឺកូវីដ១៩ ខណៈអ្នកជាសះស្បើយមិនមាននោះទេ។ តាមក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ១៩ ទាំង២នាក់ មានកុមារាជនជាតិឥណ្ឌូណេស៊ី អាយុ១ឆ្នាំ ស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំនិងស្ត្រីអាយុ៣៣ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ពួកគេជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ីបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី ហើយមកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា...
អានបន្ថែមគេហទំព័រសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយក្រុមអ្នកសារព័ត៌មាន និងអ្នកអក្សរសាស្រ្ត ដែលមានបទពិសោធជាច្រើនឆ្នាំក្នុងវិស័យសារព័ត៌មាន សិល្បៈ អក្សរសិល្បិ៍ និងអក្សរសាស្រ្ត។
អគារលេខ ១៤០&២១០ មហាវិថីម៉ៅសេទុង , ខណ្ឌចំការមន , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 023 221 222
© ២០១៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ | រៀបចំដោយ Website Unit, MJQE